ភាពខុសគ្នា ម៉ូតូDream 2022 និងជំនាន់មុនមុន
ចំនេះដឹងជាមួយការស្វែងយល់បន្ថែមអំពីម៉ូឌែល ឌ្រីម១២៥ ឆ្នាំ២០២២ ដែលកំពុងមានទីផ្សារក្នុងប្រទេសកម្ពុជា តើវាការផ្លាស់ប្តូរអ្វីខ្លះ?
hengheng168motocycle.blogspot.com
នាំមកជូនដោយ:ហាងលក់ម៉ូតូហេងហេង១៦៨មានសេវាកម្មបង់រំលោះម៉ូតូនិងលក់ម៉ូតូគ្រប់ប្រភេទ
សំរាប់ពត័មានលំអិតអាចទាក់ទងមកលេខទូរសព្ទ័ 0964448094/0962385117/011745733/085801007
ម៉ូតូហុងដាឌ្រីម ឆ្នាំ២០២២ត្រូវបានចេញលក់នៅ ចុងឆ្នាំ២០២១ ជាមួយនិង ការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាយ៉ាងលើសលប់ ដោយសារតែគុណភាព ភាពធន់ និងហាងឆេងលក់ចេញងាយស្រួល។
ក្នុងនោះដែលក្រុមហ៊ុនNCX បានធ្វើការផ្លាស់ប្តូរ នៅលក្ខណះពិសេសមួយចំនួនដែល ប្រជាជនយើងភាគច្រើនមិនបានចាប់អារម្មណ៍ បើមើលពីសំបកខាងក្រៅយើងនិងគិតថាវា ដដែល ។
លូវនេះងាកទៅមើលការផ្លាស់ប្តូររបស់ វាមើលតើវាមានលក្ខណះសម្បត្តិយ៉ាងណាមុខនិងយើងសំរាប់ចិត្តទិញវាមកប្រើប្រាស់ប្រចាំថ្ងៃ។
- Engine Technology
ម៉ាស៊ីន Econo Power ៤តង់ ១២៥សេសេ មានថាមពលខ្លាំង សន្សំសំចៃប្រេង ជាមួយរយះពេលប្តូរប្រេងម៉ាស៊ីនរហូតដល់៦០០០គីឡូម៉ែត យូរជាងម៉ាស៊ីនផ្សេងៗទ្វេរដង ដំនើរការម៉ាស៊ីនស្ងាត់ល្អ ដោយប្រពន្ធ័
Silent Chain ដែលផ្តល់អាយុកាលប្រើប្រាស់យូរជាមុន ជួយសន្សំសំចៃថវិកា ថែមទាំងងាយស្រួលបញ្ចេះ
ដោយប្រើប្រពន្ធ័បន្ថយសម្ពាធ Pre Compressor Start System ថ្មីស្រឡាង បំពាក់ជាមួយទុយយោស្រូប
ខ្យល់ធ្វើពីដែកអាលុយមីញ៉ូមស្រល់ស្អាត ដែលរំភាយកំដៅបានល្អធ្វើអោយម៉ាស៊ីនដំនើរការស្រួល។
2. ម៉ាស៊ីន
- ប្រភេទម៉ាស៊ីន : ម៉ាស៊ីន 4 តង់ / ស៊ីមី 1 / OHC / បញ្ចុះកម្ដៅដោយខ្យល់
- អង្កត់ផ្ចិត និងចំងាយចរពិស្តុង : 52.400 x 57.896 ម.ម
- ទំហំមាឌស៊ីឡាំង : 124.85cc
- ប្រព័ន្ធប្រេង : ប្រព័ន្ធបេន
- ប្រភេទប្រេងឥន្ធនៈ
- ប្រព័ន្ធចំហេះ : គ្រប់គ្រងដោយប្រព័ន្ធ DC-CDI
- ប្រព័ន្ទបញ្ចូលចលនាចុងក្រោយ : ច្រវ៉ាក់
- ប្រព័ន្ធលេខ : ប្រភេទសើម
- ប្រព័ន្ធបញ្ឆេះម៉ាសុីន : ដេម៉ារ័ និងធាក់ដោយជើង
- កម្រិតបង្ហាប់ : 9.3 : 1
3. វិមាត្រ
- បណ្តោយ x ទទឹង x កំពស់ : 702 x 1,867 x 1,049 ម.ម
- ប្រវែងពីកង់មុខទៅកង់ក្រោយ : 1,199 ម.ម
- ទម្ងន់ : 101 គីឡូក្រាម (Curb)
- គំលាតពីដី : 135 ម.ម
- កម្ពស់កែប : 745 ម.ម
- ចំណុះធុងសាំង : 4.0 លីត្
- មុំទម្រេតជំពាស់មុខ : 26゜25'/ 71 ម.ម
- តួម៉ូតូ : ប្រភេទ Back Bone (Steel)
4. ប្រព័ន្ធបូម និងសំបកកង់
- ទំហំសំបកកង់ (មុខ) : 60/100-17M/C 33P [កាំរាយ / មានពោះវៀន]
- ទំហំសំបកកង់ (ក្រោយ) : 70/100-17M/C 40P [កាំរាយ / មានពោះវៀន]
- ប្រព័ន្ធហ្វ្រាំង (មុខ) : ហ្រ្វាំងស្បែក
- ប្រព័ន្ធហ្រ្វាំង (ក្រោយ) : ហ្រ្វាំងស្បែក
- ប្រព័ន្ធបូមមុខ : ប្រភេទ Telescopic
- ប្រព័ន្ធបូមក្រោយ : ប្រភេទ បូមពីរ
ក្រោយពីបានលំអិតបងប្អូនពីលក្ខណះលំអិតម៉ូតូហុងដា Dream 2022 សង្ឃឹមថាវានិងមានអត្ថប្រយោជន៍ជូនបងប្អូនទាំងអស់គ្នាក្នុងការសំរេចចិត្ត ទិញម៉ូតូប្រើប្រាស់ប្រចាំថ្ងៃ។
.png)

.png)

Comments
Post a Comment